មន្ទីរពេទ្យបង្អែកខេត្តសៀមរាបគូសបញ្ជាក់ថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិ​ជប៉ុនមានផ្ទុកជំងឺកូវីដ-១៩ ធ្វើតេស្ដបង្ហាញលទ្ធផលគឺអវិជ្ជមាន

AKP សៀមរាប ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — បើយោងតាមការបញ្ជាក់តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរសុខាភិបាលខេត្ត​សៀមរាប​នៅ​ថ្ងៃទី១១ ខែមីនាឆ្នាំ២០២០នេះគូសបញ្ជាក់ឱ្យដឹងថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិ​ជប៉ុនមាន​ផ្ទុកជំងឺកូវីដ-១៩ ត្រូវបានធ្វើតេ្តស ហើយបង្ហាញជាលទ្ធផលគឺអវិជ្ជមាន។

មន្ទីរពេទ្យបានបញ្ជាក់ទៀតថា បុរសម្ចាស់ PassApp រូបនេះ គឺគាត់មានសុខភាពល្អ មិន​មានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាម​ដាន​ចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ដោយ ឃុត សៅ