ប្រេសិតចិនស្នើដល់សហគមន៍អន្តរជាតិឱ្យជួយអាហ្វហ្គានីស្ថានចាប់យកឱកាសសន្តិភាព

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១១.០៣.២០)

បរទេស៖ ប្រេសិតចិនកាលពីថ្ងៃអង្គារបានស្នើសុំសហគមន៍អន្តរជាតិឱ្យជួយអាហ្វហ្គានីស្ថានដើម្បីចាប់យកឱកាសសន្តិភាពក្នុងប្រទេស។

ស្ថានភាពនៅអាហ្វហ្គានីស្ថានគឺស្ថិតនៅក្នុងពេលវេលាដ៏សំខាន់មួយដែលមានបញ្ហាប្រឈមធំ ៗ ដូចជា៖ ដំណើរការសន្តិភាព, កិច្ចពិភាក្សានយោបាយ, ស្ថានភាពសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ច។ តំណាងអចិន្រ្តៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថានេះជាឱកាសដ៏ល្អសម្រាប់ប្រទេសអាហ្វហ្គានីស្ថានផងដែរ។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថាសហគមអន្តរជាតិគួរតែធ្វើការរួមគ្នាដើម្បីជួយគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងការចាប់យកឱកាសនិងដោះស្រាយបញ្ហាប្រឈមនានា។