ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចដើម្បីស្វាគមន៍ដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១១.០៣.២០)

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារបានអនុម័តសេចក្តីសម្រេចមួយដើម្បីស្វាគមន៍ការរីកចម្រើនថ្មីៗនៅក្នុងដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថាន។

សេចក្តីសម្រេចលេខ ២៥១៣ ដែលទទួលបានការគាំទ្រជាឯកច្ឆន្ទពីក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបបានស្វាគមន៍ចំពោះជំហានសំខាន់ៗឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនិងបើកទ្វារឱ្យមានកិច្ចចរចារវាងអាហ្វហ្គានីស្ថានដែលអនុញ្ញាតដោយកិច្ចព្រមព្រៀងចំនួនពីរដែលបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិកនិងតាលីបង់ព្រមទាំងរវាងសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលអាហ្វហ្គានីស្ថានផងដែរ។