រដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងដោះលែងអ្នកទោសជាក្រុមឧទ្ទាមតាលីបង់ ៥០០០ បើសិនជាអំពើហឹង្សាថយចុះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា ​ (១១.០៣.២០)

យោងតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីប្រទេសអាហវហ្កានីស្ថានបាននិយាយនៅថ្ងៃពុធនេះ ​ថា  រដ្ឋាភិបាលមានគម្រោងនឹងដោះលែងអ្នកទោសជាក្រុមឧទ្ទាមតាលីបង់ចំនួន ៥០០០ នាក់  នៅក្នុងសប្តាហ៍នេះ  បើសិនជាក្រុមនោះ បន្ថយសកម្មភាពបង្កអំពើហឹង្សារបស់ខ្លួន   ។

ការផ្តួចផ្តើមនេះ  គឺក្នុងគោលបំណងដោះស្រាយជម្លោះដែលបានធ្វើឲ្យជាប់គាំងកិច្ចពិភាក្សាសន្តិភាពរវាងរដ្ឋាភិបាល និងក្រុមតាលីបង់ ។

ការប្រកាសដោះលែងនេះ  ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិកនិយាយថា  កងទ័ពរបស់អាមេរិកបានចាប់ផ្តើមដកចេញពីមូលដ្ឋានទ័ពនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន  ស្រនតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់  ។​