ចលាចលក្នុងពន្ធនាគារក្នុងប្រទេសអ៊ីតាលី ដោយសារជំងឺកូវីដ ១៩ ធ្វើឲ្យមានមនុស្សចំនួន ១២ នាក់ស្លាប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា (១១.០៣.២០)

អ៊ីតាលី៖ អាជ្ញាធរក្នុងប្រទេសអ៊ីតាលីបានរាយការណ៍ឲ្យដឹងថា  មានមនុស្សចំនួន ៥ នាក់ ថែមទៀតបានស្លាប់នៅថ្ងៃអង្គារនេះ  នៅក្នុងហេតុការណ៍ចលាចលក្នុងពន្ធនាគារ   ដោយសារជំងឺផ្លូវដង្ហើម   ដែលតាមការប្រកាសជាផ្លូវការរបស់អាជ្ញាធរ  មានមនុស្សចំនូន ១២  នាក់ទៀតហើយបានស្លាប់ដោយសារជំងឺនោះ  ក្នុងរយៈពេល បីថ្ងៃកន្លងមកនេះ ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាន  ដាក់កំហុសពីការស្លាប់នេះ ទៅលើការប្រើគ្រឿងញៀនហួសកម្រិត  ដែលលោកបាននិយាយថា  បានកើតឡើងនៅពេលអ្នកជាប់ពន្ធនាគារនំាគ្នាសម្រុកចូលទៅក្នុងបន្ទប់រក្សាឱសថ ក្នុងពន្ធនាគារ ។

ការស្លាប់នៅថ្ងៃអង្គារនេះ  បានធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងស្ថានភាពចលាចល កើនដល់ ១៩  នាក់ ។  ស្ថានភាពចលាចលដោយសារការភ័យខ្លាចនូវជំងឺផ្លូវដង្ហើមនេះ  កើតមាននៅតាមពន្ធនាគារចំនួន ២៣  កន្លែង ក្នុងប្រទេសអ៊ីតាលី ។​