CDC សម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់រោងចក្រចំនួនពីរទីតាំងបន្ថែម ក្នុងទុនវិនិយោគជិត១០លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់រោង ចក្រចំនួន២ទីតាំង ក្នុងទុនវិនិយោគជិត១០លានដុល្លារ ជាមួយនឹងឱកាសការងារ​ជាច្រើនពាន់ កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន រួមមាន៖ ១- “TIMBERPACK CARTON CO., LTD.” គម្រោងបង្កើតរោងចក្រផលិត កេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ១៣៦កន្លែង។ ២- “FORTRESS INTERNATIONAL CO., LTD.” គម្រោងបង្កើត រោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េ រិក និងអាចបង្កើតការងារបានចំនួន ១.៩២៨កន្លែង។

គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ទើបតែបានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុន រោងចក្រចំនួន ៦ទីតាំងផងដែរ ក្នុងទុនវិនិយោគប្រមាណ ៧២លានដុល្លារ ជាមួយនឹងឱកាសការងារ​ជាច្រើន ពាន់កន្លែង៕

ដោយ ម៉ៅ ចរិយា