ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។ នៅក្នុងជំនួបនោះ ឯកឧត្តម ឯកអគ្គរាជទូត ជប៉ុន បានស្នើសុំដល់ ឯកឧត្តម រដ្ឋមន្រ្តី ជួយណែនាំដល់បណ្តា សារព័ត៌មាន និងទូរទស្សន៍កម្ពុជា សូមកុំបង្ហាញមុខ និងអត្តសញ្ញាណ ជនជាតិជប៉ុនណាម្នាក់ ដែលត្រូវបាន រកឃើញថា មានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ។

រូបថត៖ ខឹម សុវណ្ណារ៉ា