ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យស្ថាបនិកគេហទំព័រ Facebook ឈ្មោះ Amazing Cambodia និងជាអ្នកស្រាវជ្រាវឯកសាររូបថត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក ស្រ៊ិន សុខមាន ស្ថាបនិកគេហទំព័រ Facebook ឈ្មោះ Amazing Cambodia និងជាអ្នកស្រាវជ្រាវ ឯកសាររូបថតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដើម្បីពិនិត្យលើគម្រោងនៃ ការស្នើសុំបោះពុម្ពបន្ថែមលើកទី២ នូវសៀវភៅដែលមានចំណងជើងថា «កម្ពុជាកន្លះសតវត្សមុន និងក្រោយ» ។

រូបថត៖ ខឹម សុវណ្ណារ៉ា