ប្រទេសចិនថ្កោលទោសអាមេរិកថាបានធ្វើឱ្យអាម៉ាស់ដល់មុខមាត់ប្រទេសចិនទាក់ទងរឿងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ​ (១០.០៣.២០)

ចិន៖ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃច័ន្ទនេះបានអោយដឹងថាប្រទេសចិនថ្កោលទោស​សហរដ្ឋអាមេរិកដែលប្រើសម្តីរើសអើងធ្វើឱ្យអាម៉ាស់មុខដល់ប្រទេសចិននិងទីក្រុងវ៉ូហាន ដែលមាន​កើតវីរុស កូវីដ១៩។

អ្នកនាំពាក្យបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលត្រូវបានស្នើឱ្យឲ្យមានយោបល់លើការអត្ថាធិប្បាយរបស់លោក ម៉ែកប៉ុមប៉េអូ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលហៅវីរុសនេះថា វីរុសកូរូណាវ៉ូហាន។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថាទោះបីជាអង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការនូវប្រភេទនៃវីរុសនេះហើយក៏ដោយក៏អ្នកនយោបាយអាមេរិកខ្លះមិនគោរពវិទ្យាសាស្ត្រនិងអង្គការសុខភាពពិភពលោកឡើយ   ដោយប្រើពាក្យរើសអើង  ​ធ្វើឱ្យអាម៉ាស់ដល់ប្រទេសចិននិងទីក្រុងវូហាន ។