វីរុសកូវីដ១៩ បណ្តាលឱ្យការប្រើប្រាស់ប្រេងថយចុះជាលើកទី ១ ក្នុងមួយទសវត្សរ៍កន្លងមកនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.០៣.២០)

បរទេស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីថ្ងៃច័ន្ទនេះថាពិភពលោកបានឃើញនូវការថយចុះការប្រើប្រាស់ប្រេងប្រចាំឆ្នាំជាលើកដំបូងដោយសារផលប៉ះពាល់ពីវីរុសកូវីដ១៩។

នៅក្នុងរបាយការណ៍ចុងក្រោយដែលមិននិយាយពីសង្គ្រាមតម្លៃប្រេងរវាងអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីដែលបរាជ័យក្នុងការចរចារលើការកាត់បន្ថយផលិតកម្ម,    ទីភ្នាក់ងារថាមពលអន្តរជាតិ បានការព្យាករណ៍តម្រូវការនាពេលបច្ចុប្បន្នបានធ្លាក់ចុះត្រឹមចំនួន ១,១ លានបារ៉ែលក្នុងមួយថ្ងៃខណៈដែលវីរុសនេះបន្តរាលដាលពាសពេញពិភពលោក។

តាមទួរលេខនេះ   បានបង្ហាញឲ្យឃើញនូវ​ការធ្លាក់ចុះ​ដល់ ៩០.០០០ បារ៉ែលក្នុងមួយថ្ងៃដែលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩មក ។