ឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លង COVID-19 ចំនួន១៣នាក់ថែមទៀត

វិទ្យុជាតិកម្ពុជា​៖

អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសឲ្យដឹងថា បានរកឃើញអ្នកឆ្លង COVID-19 ចំនួន១៣នាក់ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ១៩នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
យោងតាមប្រភពពីមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីបានឲ្យដឹងទៀតថា ក្នុងចំណោមករណី ទាំង១៣ខាងលើ មាន១១នាក់ជាពលរដ្ឋឥណ្ឌូណេស៊ីផ្ទាល់ និង២នាក់ជាជនបរទេស ដែល ពួកគេមានអាយុចន្លោះពី ១៦ ទៅ ៥៩ ឆ្នាំ ហើយមានការប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺ COVID-19 ពីរនាក់ដំបូង។
សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីបានរកឃើញករណីឆ្លង COVID-19 ដំ បូង លើស្រ្តីម្តាយកូនពីរនាក់ ដែលម្តាយអាយុ៦៤ឆ្នាំ និងកូនស្រីអាយុ៣១ឆ្នាំបន្ទាប់ពីអ្នកទាំងពីរបានទាក់ទងជិតស្និទ្ធជាមួយនឹងបុរសជនជាតិជប៉ុនម្នាក់ដែលផ្ទុកជំងឺ COVID-19៕

ប្រភព៖ សារព័ត៌មាន Channel News Asia