កូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលចំនួន ៣ គ្រាប់ចូលសមុទ្រខាងកើត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៩.០៣.២០)

កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូងថាកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលចំនួន ៣ គ្រាប់ចូលទៅក្នុងសមុទ្រខាងកើតនៅថ្ងៃចន្ទនេះ   មួយសប្តាហ៍បន្ទាប់ពីបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២ គ្រាប់​  ។

នាយសេនាធិការចំរុះរបស់កូរ៉េខាងត្បូង  (JCS) ត្រូវបានគេដកស្រង់សម្តីដោយនិយាយថាការបាញ់គ្រាប់ផ្លោងត្រូវបានបាញ់ចេញពីភាគឥសានក្នុងតំបន់ក្បែរទីប្រជុំជនសូដុកភាគខាងកើត​ក្នុងខេត្តហាំងហ្គុងភាគខាងត្បូង។

ប្រភពយោធារបស់ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានព័ត៌មានលម្អិតផ្សេងទៀត​ពី ការបាញ់បង្ហោះនិងរយៈកំពស់មិន​នោះទេ។