សហរដ្ឋអាមេរិកបានបង្កើនការនាំចេញអាវុធចំនួន ២៣ ភាគរយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (០៩.០៣.២០)

អាមេរិក៖ យោងតាមរបាយការណ៍ថ្មីមួយពីអ្នកឃ្លាំមើលអាវុធបាន ឲ្យដឹង ថាការនាំចេញអាវុធសំខាន់ៗរបស់អាមេរិកបានកើនឡើង ២៣ ភាគរយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

របាយការណ៍អាវុធឆ្នាំ ២០១៩ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៃទីក្រុងស្តុកខុលដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះបង្ហាញថាសហរដ្ឋអាមេរិកបានពង្រីកការនាំចេញអាវុធទៅកាន់ប្រទេសចំនួន ៩៦ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំចេញអាវុធធំជាងគេបំផុតនៅលើពិភពលោកដែលស្មើនឹង ៣៦ ភាគរយនៃអាវុធទាំងអស់ដែលបាននាំចេញចាប់ពីឆ្នាំ ២០១៥ដល់ឆ្នាំ២០១៩ ។