ភាពច្របូកច្របល់នៃការរីករាលដាលរបស់វីរុសកូវីដ១៩ក្នុងប្រទេសអ៊ីតាលីបានធ្វើឲ្យមានការដាក់ប្រជាជនជាង ១៦ លាននាក់ដោយឡែក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៩.០៣.២០)

ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យបានដាក់ចេញនូវផែនការបន្ទាន់ដើម្បីកំណត់ច្បាប់ហាមឃាត់ការធ្វើដំណើររបស់ប្រជាជនប្រហែលជាង ១៦ លាននាក់    ដែល​វិធានការណ៍នេះធ្វើឲ្យមានការព្រួយបារម្ពថាតើអាចនឹងអនុវត្តបានឬទេ   ហើយតើអាចនឹងជួយ​បន្ថយការរីករាលដាលនៃវីរុសនេះបានឬទេ?

ផែនការក្នុងការបិទតំបន់ភាគខាងជើងរបស់ប្រទេស  គឺជាវិធានការណ៍ដ៏ធំដំបូងបង្អស់ក្នុងកំឡុងពេលមានវិបត្តិនៃការរីករាលដាលនៃវីរុសកូវីដ១៩ ។ ប៉ុន្តែប៉ុន្មានម៉ោងមុនពេលវិធានការណ៍ចេញជាធរមានប្រជាជនបានបន្តធ្វើដំណើរចេញពីទីក្រុងមីឡាំង​និងទីក្រុងវ៉េនីស​តាមរថភ្លើងនិងយន្តហោះឆ្ពោះទៅតំបន់នៅភាគខាងត្បូងប្រទេសអ៊ីតាលីឬ  កន្លែងផ្សេងទៀតនៅអឺរ៉ុប។