ប្រទេសជាង ៥០ក្រៅពីប្រទេសចិនមានការឆ្លងរីករាលដាលនូវវីរុសកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៩.០៨.២០)

បើយោងតាមរបាយការណ៍ប្រចាំថ្ងៃស្តីពីវីរុសកូវីដ ១៩ ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) នៅល្ងាចថ្ងៃអាទិត្យនេះបានបង្ហាញថាមានប្រទេសចំនួន ៧ បន្ថែមទៀតបានរកឃើញការចម្លងនៃវីរុសនេះនៅក្នុងប្រទេស​​ ដោយ បណ្តាលឲ្យមានប្រទេសនិងតំបន់ដែលមានវីរុសកូវីដកើនឡើងដល់ ៥៣ ​​ហើយ។

អ្នកជំងឺសរុបមានចំនួន ១០៥.៥៨៦ ករណីត្រូវបានគេរាយការណ៍ទូទាំងពិភពលោកគិតត្រឹមថ្ងៃអាទិត្យដែលមានការកើនឡើងចំនួន ៣.៦៥៦ នាក់ប្រៀបនឹងថ្ងៃសៅរ៍ ។

ក្នុងចំណោមករណីចំនួន ២៤.៧២៧ ដែលនៅក្រៅប្រទេសចិនមានមនុស្សចំនួន ៤៨៤ នាក់ត្រូវបានស្លាប់ ​
កើនឡើងចំនួន ៧១ នាក់បើប្រៀបធៀបទៅនឹងថ្ងៃសៅរ៍ ។