សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០

AKP ពោធិ៍សាត់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធ ដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ ប្រវែងសរុប ១៨២.១៦ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង ប្រវែងសរុប ១៩៨.៧១គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ដែលពិធីនេះប្រារព្ធ ធ្វើនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ។

រូបថត៖ ហ៊ុន យុទ្ធគុណ