ក្រសួងសុខាភិបាលធ្វើសន្និសីទសារព័ត៌មានស្ដីពី ករណីឆ្លងវីរុសកូរ៉ូណា (Covid-19) លើជនជាតិខ្មែរម្នាក់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ —

ក្រសួងសុខាភិបាលកម្ពុជា តំណាងដោយឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រួមជាមួយនឹងអង្គការសុខភាព ពិភពលោក និងផ្នែកពាក់ព័ន្ធ ធ្វើសន្និសីទសារព័ត៌មានស្ដីពី ករណីឆ្លងវីរុសកូរ៉ូណា (Covid-19) លើជនជាតិខ្មែរម្នាក់ ក្នុងចំណោម ៤នាក់ នៅខេត្តសៀមរាប ដែលប៉ៈពាល់ជិតស្និទ្ធជាមួយជនជាតិជប៉ុន ដែលបានចេញពីកម្ពុជា ត្រលប់ទៅជប៉ុនវិញ ដោយឆ្លងកាត់វៀតណាម ហើយត្រូវបានរកឃើញមានឆ្លងវីរុសកូរ៉ូណា ពេលទៅដល់ជប៉ុន ដែលសន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅក្រសួងសុខាភិបាល រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា