សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តពោធិជ័យ ខេត្តស្ទឹងត្រែង

AKP ស្ទឹងត្រែង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ —

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យ​បញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធ សមិទ្ធផលនានានៅវត្តពោធិជ័យ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ​ចំណុះជើងវត្តយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

រូបថត៖ ព្រឹទ្ធសភា