ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី កិច្ចប្រជុំបែងចែកការងារ ដល់ក្រុមការងាររាជរដ្ឋាភិបាល មូលដ្ឋាន ស្រុកកោះសូទិន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិ មូលដ្ឋានស្រុកកោះសូទិន អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកការងារ ថ្នាក់មូលដ្ឋានជូនដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា