អង់គ្លេសប្រកាសពីករណីស្លាប់លើកដំបូងដោយ COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


អាជ្ញាធរសុខាភិបាលប្រទេសអង់គ្លេសបានរាយការណ៍ថា មានអ្នកជំងឺ COVID-19 ម្នាក់បានបាត់បង់ជីវិត ដែលនេះគឺជាករណីស្លាប់ដំបូងនៅចក្រភពអង់គ្លេស ខណៈករណីអ្នកផ្ទុកវីរុស នេះកើនឡើងដល់ ១១៥ នាក់នៅទូទាំងប្រទេស។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅ ថ្ងៃ ទី ០៦ ខែមីនា ឆ្នាំ ២០២០។
លោក គ្រីស វីតធី (Chris Whitty) ប្រធានផ្នែកថែទាំវេជ្ជសាស្រ្តអង់គ្លេសបានឲ្យដឹងថា ពិតជាមានការសោកស្តាយ និងក្រៀមក្រមបំផុតចំពោះមរណៈភាពនៃអ្នកជំងឺ COVID-19 នេះ។លោកបន្តថា អ្នកជំងឺរូបនេះបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ រ៉ូយាល់ ប៊ើកស៊ើ នៅភាគខាងលិចទីក្រុងនៃទីក្រុងឡុងដ៍ ខណៈស្ថានភាពសុខភាពរបស់គាត់មានសភាពទ្រុឌទ្រោមដោយ វ័យជរា៕
ប្រភព៖សារព័ត៌មាន Channel News Asia