ការរីករាលដាលនៃវីរុសកូវីដ ១៩ អាចគ្រប់គ្រងបានបើប្រទេសទាំងអស់ធ្វើការរួមគ្នា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៦.០៣.២០)

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាការឆ្លងនៃវីរុសកូវីដ​១៩ ដែលកំពុង​រាលដាលលើពិភពលោកអាចគ្រប់គ្រងបាន    បើសិនរដ្ឋាភិបាលនៃប្រទេសទាំងអស់ធ្វើការរួមគ្នា។

អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវចំនួនប្រទេសដែលមានការឆ្លង      ជាពិសេសប្រទេសដែលមានប្រព័ន្ធសុខាភិបាលអន់ថយដោយលោកបានអំពាវនាវឱ្យរដ្ឋាភិបាលប្រើប្រាស់គ្រប់ស្ថាប័នទាំងអស់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងនៃវីរុសនេះ។

លោកបាននិយាយថាស្ថានភាពនាពេលបច្ចុប្បន្ននេះមិនទាន់អាចចាត់ទុកថាជាការរាតត្បាតទូទំាងសកលលោកទេ      ប៉ុន្តែ​ពាក្យនេះអាចនឹងប្រើ ប្រសិនបើពេលវេលានោះមកដល់។