ទីភ្នាក់ងារទេសចរណ៍ជាង៥០០នៅប្រទេសលីបង់ស្ថិតក្នុងហានិភ័យចំពេលមានវិបត្តិសេដ្ឋកិច្ច

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៦.០៣.២០)

លីបង់៖ ទីភ្នាក់ងារទេសចរណ៍ជាង ៥០០ ក្រុមហ៊ុននៅប្រទេសលីបង់កំពុងប្រឈមនឹងការបិទទ្វារដោយសារការរឹតត្បិតរបស់ធនាគារនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេស។

ក្រុមហ៊ុនភ្នាក់ងាររៀបចំដំណើរកំសាន្តបានធ្លាក់ចុះជាង ៥០ ភាគរយដែលជំរុញឱ្យក្រុមហ៊ុនទាំងនោះភាគច្រើនបញ្ឈប់បុគ្គលិកនិងមួយចំនួននិងខ្លះទៀតត្រូវកាត់ប្រាក់ខែអស់ពាក់កណ្តាលផងដែរ។

ភ្នាក់ងារទេសចរណ៍ ដែល ចំណូលប្រចាំខែធ្លាប់ទទួលបាន ៦០ លានដុល្លារសហរដ្ឋអាមេរិកប៉ុន្តែឥឡូវបានធ្លាក់ចុះមកត្រឹម ១៨ លានដុល្លារប៉ុណ្ណោះ  ។