ក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺ និងការធ្វើតេស្តកូវីដ១៩ និងការដួលសន្លប់ ឬដួលស្លាប់

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល   អញ្ជើញជាវាគ្មិនសន្និសីទសារព័ត៌មានកូវីដ ១៩ ដោយអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ  ធា  គ្រុយ  រដ្ឋលេខាធិការក្រសួងសុខាភិបាល  និងជាប្រធានគណ:គ្រូពេទ្យកម្ពុជា  លោកសាស្ត្រាចារ្យ  វ៉ាន់  ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា  លោកសាស្ត្រាចារ្យ រស់  សីហា ឯកទេស និងប្រធានផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ ឯល  វឌ្ឍន: