ចំនួនអ្នកឆ្លងជំងឺ COVID-19 កើនដល់១២៦នាក់នៅសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា: លោក ភួង ឈុនលាង


អាជ្ញាធរសុខាភិបាលអាមេរិក បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនដល់១២៦នាក់ហើយ នៅទូទាំងសហរដ្ឋអាមេរិក ខណៈមានអ្នកជំងឺ៩នាក់ បានស្លាប់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
យោងតាមសេចក្តីរាយការណ៍ដដែល បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ទាំង១២៦នាក់ខាងលើ មាន៤៥នាក់មកពីនាវាទេសចរណ៍ខ្នាតយក្ស Diamond Princess ដែលបានចូលចតនៅជប៉ុន និង ៣ នាក់ទៀតមកពីទីក្រុងវូហានប្រទេសចិនដែលជាកន្លែង ផ្ទុះដំបូងនៃ ជំងឺ COVID-19 ។ដោយឡែក ៧៨ករណីផ្សេងទៀតស្ថិតនៅក្នុងរដ្ឋចំនួន១៣ ប៉ុន្តែ រដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋកាលីហ្វ័រញ៉ា មានចំនួនអ្នកឆ្លងច្រើនជាងគេ ខណៈអ្នកជំងឺដែលស្លាប់ ទាំង៩នាក់ក៏នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែរ៕

ប្រភព៖ សារព័ត៌មាន CNN