ប្រធានាធិបតីអ៊ីរ៉ង់ជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.០៣.២០)

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រូហានីបាននិយាយកាលពីថ្ងៃពុធថាប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ជួយអ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូវីដ ១៩មែននោះអាមេរិកគួរតែដកទណ្ឌកម្មរួមទាំងការហាមឃាត់ការនាំចូលនូវឧបករណ៍ផ្គត់ផ្គង់វេជ្ជសាស្ត្រផងដែរ។

ប្រធានាធិបតីអ៊ីរ៉ង់បានចោទសហរដ្ឋអាមេរិកថា​និយាយភូតកុហកដែលថាបានផ្តល់ជំនួយសម្រាប់អ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ​ ១៩។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃសៅរ៍ថាទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈជួយដល់ប្រជាជនអ៊ីរ៉ង់ចំពោះបញ្ហាវីរុសឆ្លងមួយនេះ។