មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានរាប់ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.០៣.២០)

បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកបានសន្យាផ្តល់ហិរញ្ញប្បទានគ្រាអាសន្នរាប់ពាន់លានដុល្លារសម្រាប់បណ្តាប្រទេសជាសមាជិកដែលស្វែងរកការគាំទ្រនៅក្នុងការរីករាលដាលនៃកាឆ្លងនៃវីរុស​កូវីដ​១៩ ដោយផ្តោតជាចម្បងជួយដល់ប្រទេសណាដែលងាយរងគ្រោះបំផុត។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានថវិការហិរញ្ញប្បទានប្រហែល ៥០ ពាន់លានដុល្លារអាមេរិកដោយ​ទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារសម្រាប់គាំទ្រដល់ប្រទេសក្រីក្របំផុតដោយគ្មានការប្រាក់។

ទន្ទឹមនឹងនេះដែរធនាគារពិភពលោកបានប្រកាសថាខ្លួននឹងផ្តល់កញ្ចប់ថវិការដំបូងរហូតដល់ ១២ ពាន់លានដុល្លារអាមេរិកក្នុងការគាំទ្រជាបន្ទាន់ដើម្បីជួយប្រទេសនានាក្នុងការទប់ទល់នឹងផលប៉ះពាល់ផ្នែកសុខភាពនិងសេដ្ឋកិច្ចពីការផ្ទុះឡើងនៃវីរុសកូវីដ​១៩ ។