អាមេរិកចោទប្រកាន់រុស្ស៊ីថាបានរំលោភសន្ធិសញ្ញានៃការបើកចំហដែនអាកាស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៥.០៣.២០)

អាមេរិក៖ កាលពីថ្ងៃពុធនេះរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក ម៉ាកអេសស្ពឿ បានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទរំលោភលើសន្ធិសញ្ញា នៃការបើកចំហដែនអាកាស  ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវតម្លាភាពនិងទំនុកចិត្តរវាងយោធានៃប្រទេសមហាអំណាចទាំងពីរ។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានប្រាប់សភាថាប្រទេសរុស្ស៊ីបានរារាំងសហរដ្ឋអាមេរិកមិនឲ្យធ្វើការហោះហើរនៅលើទីក្រុងកាលីនក្រាដនិងតំបន់ជិតប្រទេសហ្សកហ្ស៊ីដែលត្រូវបានអនុញ្ញាតដោយកិច្ចព្រមព្រៀងដែលមានអាយុ ១៨ ឆ្នាំមកហើយ។

កិច្ចព្រមព្រៀងដែលមានហត្ថលេខី ចំនួន ៣២ ​អនុញ្ញាតឱ្យយោធារបស់ប្រទេសមួយអាចធ្វើប្រតិបត្តិការហោះហើរឃ្លាំមើលក្នុងរយៈពេលមួយឆ្នាំលើប្រទេសមួយទៀត​ តាមការជូនដំណឹងក្នុងរយៈពេលខ្លីបាន  ។