មានការវាយតប់គ្នានៅក្នុងសភាទួរគីបន្ទាប់ពីសមាជិកគណបក្សប្រឆាំងរិះគន់ប្រធានាធិបតី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៥.០៣.២០)

ទួរគី៖ ការវាយតប់គ្នាមួយបានផ្ទុះឡើងនៅក្នុងសភាទួរគីនៅថ្ងៃពុធនេះបន្ទាប់ពី សមាជិកសភាមកពីគណបក្សប្រឆាំងម្នាក់បានចោទប្រកាន់ប្រធានាធិបតីលោក​តាយយីប​អឺដូហ្គេន( Tayyip Erdogan )ពីបទមិនគោរពដល់ទាហានទួរគីដែលបានស្លាប់នៅក្នុងប្រទេសស៊ីរី។

សមាជិកសភាមកពីគណបក្សប្រឆំាងបានចោទប្រកាន់ប្រធានាធិបតីនៅក្នុងសន្និសីទសារព័ត៌មានមួយហើយក្រោយមកទៀតបានបង្ហោះនៅក្នុងបណ្តាញសង្គមធ្វីតធឺរបស់ខ្លួនចំពោះការមិនគោរពរបស់ប្រធានាធិបតីដល់ទាហានទួរគីដែលត្រូវបានសម្លាប់កាលពីសប្តាហ៍មុននៅក្នុងតំបន់អ៊ីដលីបរបស់ប្រទេសស៊ីរី។

លោកក៏បានចោទប្រកាន់លោក ប្រធានាធិបតីទួគី ថាមិនទទួលខុសត្រូវចំពោះការបញ្ជូនកងទ័ព​ទៅច្បំាងដោយគ្មានការការពារពីយន្ដហោះ​  ។