នៅឆ្នាំ២០២៣ខាងមុខ រដ្ឋបាលឃុំ-សង្កាត់ អាចនឹងទទួលបានថវិកាច្រើនសម្រាប់ការអភិវឌ្ឍ ប្រចាំឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ — នៅឆ្នាំ២០២៣ខាងមុខរដ្ឋបាលឃុំសង្កាត់អា ចនឹងមានថវិកាសរុបមធ្យមប្រមាណជា២២៧.០០០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។​ក្នុងនោះថវិ​កា​ផ្នែ​ក​​អភិវឌ្ឍន៍មូលដ្ឋានមានប្រមាណ១៥៤.០០០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។​នេះជាការលើក​ឡើ​ងរប​ស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ង​សេ​ដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និង​លើ​ក​ទិ​ស​ដៅ​ការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល និងក្រុមការងាររាជរដ្ឋាភិបា​ល​ចុះ​មូ​ល​ដ្ឋា​ន​ កាលពីថ្ងៃទី៣ខែមីនានៅសាលាខេត្តកណ្តាល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្តថា ចាប់ពីឆ្នាំនេះទៅរាជរដ្ឋាភិបាលបានសម្រេច បង្កើនមូលនិធិឃុំ-សង្កាត់ដែលនៅក្នុងឆ្នាំ២០២០នេះរដ្ឋបាលឃុំសង្កាត់នីមួយៗ​នឹងទទួល​បាន​ថ​​វិកាចំនួនទ្វេដងប្រៀបធៀបនឹងឆ្នាំ២០១៩​ហើយថវិកានេះនឹងមានការកើន​ឡើងជារៀ​ងរា​ល់​ឆ្នាំ​ដែលរហូតដល់ឆ្នាំ២០២៣។

រដ្ឋបាលឃុំ-សង្កាត់អាចនឹងមានថវិកាសរុបមធ្យមប្រមាណជា២២៧.០០០ដុល្លារអា ម៉េរិកក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានប្រមាណជា ១៥៤.០០០ដុល្លារ អាម៉េរិក។

ហេតុនេះ រដ្ឋបាលឃុំ-សង្កាត់ត្រូវពង្រឹងការចាត់ចែង ការគ្រប់គ្រង ការប្រើប្រាស់ថវិកា ឃុំ សង្កាត់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លើសពីនេះ រដ្ឋបាលខេត្ត ក្រុង ស្រុក ក៏ត្រូវពង្រឹងតួនាទីក្នុងការតាមដានត្រួត ពិនិត្យ និងការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់នៅក្នុងការអនុ​វត្ត​គម្រោងអភិវឌ្ឍន៍នានា ដោយពិនិត្យ និងបង្កើនចំនួនមន្ត្រី និងការពង្រឹងសមត្ថភាព ដើម្បីជួយគាំទ្រឃុំ-សង្កាត់ ក្នុងការបំពេ ញការងារឱ្យបានត្រឹមត្រូវ ស្របទៅតាមគោលការណ៍ បែបបទនិងនីតិវិធីកំណត់ជាធរ មានផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញា ធរខេត្តត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធ ភាព តម្លាភាពនិងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែ មានការកើនឡើងក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាង ឆាប់ រហ័ស ពិសេសការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ និងត្រូវបន្តរួម គ្នាខិតខំដោះស្រាយសំណើ សំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋានប្រកប ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេស សំណើ សំណូមពរ និង បញ្ហាប្រ ឈមដែលបានលើកឡើងក្នុងវេទិកាសាធារណៈនានានោះ។

ជាមួយគ្នា នេះ ឯកឧត្តម បានស្នើដល់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព​សង្គម​ឱ្យ​បាន​ល្អ​ប្រសើរ ដោយត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព  បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ៕

ដោយ គង់ សិរីរ័ត្ន