រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យនិងពិភាក្សា​លើឯ​កសា​រ​​ចំនួន២

AKP ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានដឹកនាំ កិច្ចប្រ​ជុំថ្នា​ក់​ដឹកនាំ​ក្រ​សួ​ង ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារ ចំនួន ២ គឺ៖ ១. សេចក្តីព្រាង ‹អនុក្រឹត្យ​ស្តីពីកា​​រគ្រប់​គ្រង​​ការវិនិយោគសាធារណៈ​និង ២. សេចក្តីព្រាង ‹ផែនកា​រស​កម្មភាពល​ម្អិត​ស​ម្រា​ប់អនុវត្តន៍ យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩ – ២០២៥​ កា​ល​ពី​ថ្ងៃទី​ ០៣​ ខែ មីនា​ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់ទាំងពីរខាងលើ ត្រូវបានរៀ​បចំឡើង​ដោយ​ក្រុម​កា​រ​​​ងារបច្ចេកទេសនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមការចង្អុល​របស់យុទ្ធសាស្ត្រស្តីពីការ​កែ​ទម្រ​ង់​ប្រព័ន្ធ​គ្រប់គ្រង​ការវិនិយោគ​សាធារណៈ​​ ២០១៩​ -​ ២០២៥ ដែល​រាជ​រដ្ឋា​ភិបា​លបា​នអ​នុ​ម័​​ត កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ និងប្រកាសដាក់ឱ្យអនុវត្តន៍ នាសម័យប្រជុំពេ​ញ​អង្គ​គ​ណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់​សម្តេ​ចអ​គ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ សេ​ចក្តី​ព្រា​ង ឯកសារទាំងពីរនេះ ត្រូវបានដាក់ឆ្លងកិច្ចពិភាក្សាកម្រិតបច្ចេកទេសផ្ទៃក្នុង ក.ស.ហ.វ. ជាច្រើ​នលើកច្រើនសារ និងសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអគ្គនាយកដ្ឋាន/​អង្គ​ភាព​ពាក់​ព័ន្ធ ក្រោម​ឱ​វា​ទ​ក្រ​សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួចរាល់ហើយ មុននឹងយក មកពិនិត្យពិភាក្សា និង​​ស​ម្រេ​ច​នា​ថ្ងៃ​នេះ​ ។

ជារួម‹អនុក្រឹត្យ​ស្តីពីការគ្រប់គ្រង​ការវិនិយោគសាធារណៈ​› មានគោលដៅកំណ​ត់គោ​ល​កា​រ​ណ៍ជាសារវន្ត និងប្រព័ន្ធនៃការគ្រប់គ្រងការវិនិយោគសាធារណៈ ជាអាទិ៍ រួមមាន៖ ១. គោ​ល​កា​រណ៍រួមសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈពីគ្រប់ប្រភពហិរញ្ញប្បទាននិង​នៅ​គ្រ​ប់​កម្រិតរដ្ឋបាល។​២. គុណភាព ប្រសិទ្ធភាពអនុវត្តន៍ និងភាពផ្សារភ្ជាប់រវាង​ផែន​ការ​វិនិ​យោគ​សា​ធារណៈ ជាមួយនឹងថវិកា នីយកម្មការវិនិយោគសាធារណៈ។​៣. ដំណាក់កាលរួមនៃវដ្តគ​ម្រោ​ង​​វិនិយោគសាធារណៈ។៤. តួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័ន នៅគ្រប់ដំណាក់កាលនៃ​វ​ដ្ត​គម្រោង។ ​

៥. នីតិវិធីនៃការរៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ នៅគ្រប់ ដំណាក់កា​លនៃ​វដ្តគម្រោង។និង៦. កាតព្វកិច្ចនៃការរៀបចំរបាយការណ៍ ។

ដោយឡែក‹ផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តន៍យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការ វិនិយោគសាធារណៈ ២០១៩ – ២០២៥› គឺជាឧបករណ៍ជំនួយក្នុងការត្រួ​តពិ​និត្យ, តាមដាន និងវាយតម្លៃ លើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តស្តី​ពីការកែទម្រង់ប្រព័ន្ធ​គ្រ​ប់​​គ្រ​ង​​ការ​វិនិយោគសាធារណៈ ២០១៩ – ២០២៥ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ដែលកំណ​ត់ច្បា​ស់លា​ស់​អំពី៖ សូចនាករសមិទ្ធកម្មគន្លឹះ, ក្របខ័ណ្ឌពេលវេលា អនុវត្តន៍, និងអង្គ​ភាព​ទទួ​ល​ខុ​ស​ត្រូ​វ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​មតិយោប​ល់​ល្អ​ៗរបស់សមាជិក សមាជិកា នៃអង្គប្រជុំ ព្រមទាំងបានវាយតម្លៃខ្ពស់​ចំពោះ​កិ​ច្ចខិ​តខំ​ប្រឹង​ប្រែ​ងរបស់ក្រុមការងារបច្ចេកទេសនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានរៀបចំ​សេច​ក្តី​ព្រា​ង​ឯ​កសារដ៏​មានសារៈសំខាន់ទាំងពីរនេះ៕

ដោយ គង់ សិរីរ័ត្ន