ឯកឧត្តម គួច ចំរើន ចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហ ការជាមួយអាជ្ញាធរខេត្ត រៀបចំអបអរសា ទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ ២០២០ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងដែលមាន វិថីម្ហូបអាហារស្អាត” នៅឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់ លេខ៤ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយ មានការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ប្រមាណ ១.៣០០នាក់ នៅព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះ សីហនុមានប្រសាសន៍ថា នេះជាឆ្នាំទី៨ ដែលយើងបានប្រារព្ធទិវាជាតិ ទីក្រុងស្អាតក្រោមប្រធានបទ “ទីក្រុងស្អាតទីក្រុងដែលមានវិថី ម្ហូបអាហារស្អាត” ហើយប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារ គឺជាផលិត ផលទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការផ្ដល់នូវ បទពិសោធន៍ និងការចងចាំសម្រាប់ភ្ញៀវទេសចរតែងតែប្រាថ្នាចង់ដើរកម្សាន្ត និងទទួលទាន ម្ហូបអាហារ ប្រកបដោយអនាម័យ និងជឿទុកចិត្ត ម្ហូបអាហារផ្សារជាប់ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានទៅនឹងជីវ រស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឱ្យលូតលាស់ និងមានប្រសិទ្ធភាព។ វិស័យទេសចរណ៍ និងហូបអាហារមានទំនាក់ ទំនងជាសារវ័ន្តពីរ គឺម្ហូបអាហារជាផលិត ផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ ( Gastronony Tourism Product) ម្ហូបអាហារជាចំណែក នៃទីផ្សារទេស ចរណ៍ (Market Segment) ដ៏ទាក់ទាញ។ ម្ហូបអាហារ ជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ទៅភ្ញៀវទេសចរជាតិ អន្តរជាតិ និងបានបង្កើតភាពចងចាំ ដល់ភ្ញៀវទេសចរ អំពីគោលដៅដែលបានទស្សនា ចាំបាច់យើងត្រូវ កែច្នៃ ចងក្រងខ្លឹម សារបង្ហាញ និងលើកកម្ពស់គុណភាពតម្លៃអំពីម្ហូបអាហារ ដែលជាសម្បត្តិ បេតិក ភណ្ឌ វប្បធម៌ ទាំងនេះបម្រើឱ្យសេវាកម្មទេសចរណ៍ផង និងចូលរួមលើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋមូលដ្ឋានផងដែរ ព្រោះការចំណាយជាមធ្យម នៃភ្ញៀវទេសចរ គឺមានប្រមាណ ២៥ភាគរយ លើចំណីអាហារ និងផ្ដល់ផលប្រ យោជន៍ដល់សេដ្ឋកិច្ចយ៉ាងច្រើន។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ទេសចរណ៍ម្ហូបអាហារ កំពុងតែទទួលបាន ការពេញនិយមពីភ្ញៀវទេសចរ ព្រោះភ្ញៀវទេសចរនឹងធ្វើដំណើរទៅតំបន់ណាមួយ គឺដើម្បីភ្លក់រសជាតិម្ហូបអាហារនៅតំបន់គោលដៅ ក្នុងន័យនេះការរៀបចំវិថីម្ហូប អាហារនៅតាមទីក្រុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ចាំបាច់គ្រប់ក្រុង-ស្រុកទាំងអស់ត្រូវមានវិថីម្ហូបអាហារមួយយ៉ាងតិច។

ឯកឧត្តម គួច ចំរើន ជឿជាក់ថា ការរៀបចំឱ្យមានវិថីម្ហូបអាហារនៅតាមរាជ ធានី ខេត្ត ចូលរួមទាក់ទាញទេសចរជាតិ អន្តរជាតិ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងលើកតម្កើងប្រពៃណី បេតិកភណ្ឌជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតការងារបន្ថែម ឱ្យសហគ្រិនភាព ការបង្កើតថ្មី និងភាពច្នៃប្រឌិតផងដែរ ។ ការអភិវឌ្ឍវិស័យទេសចរណ៍ម្ហូប អាហារ ពិតជានាំមកនូវការរីកចម្រើនក្នុងវិស័យទេសចរណ៍ ពិសេសចូលរួមទប់ស្កាត់ការ ចំណាកស្រុក និងបង្កើនស្មារតីស្រឡាញ់ជាតិ មាតុភូមិ ស្របតាមយុទ្ធ នាការផ្សព្វផ្សាយ កម្ពុជា ព្រះរាជាណា ចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ ។ រាជរដ្ឋា ភិបាល បានគាំទ្រដល់ ចលនាប្រឡងប្រណាំង ” ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីជាគោលដៅទេសចរណ៍ស្អាត និងបៃតង ស្របតាមយុទ្ធនាផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព ស្ថានភាពនយោបាយ សណ្តាប់ធ្នាប់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ការអភិវឌ្ឍលើគ្រប់វិស័យ និងមាន កំណើនសេដ្ឋកិច្ចខ្ពស់ យើងត្រូវថែរក្សាសន្តិភាព ឱ្យមានវត្តមានជាអចិន្ត្រៃយ៍ ដើម្បីទទួលបាន នូវភាពរីកចម្រើន សម្រេចតាមបំណងប្រាថ្នារបស់ខ្លួន កម្ពុជាបន្តយកចិត្តទុក ដាក់លើការងារ សំខាន់ជាអាទិ៍ ១.ការកាត់បន្ថយភាពក្រីក្រ, ២.លើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន, ៣.គិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង, ៤.ការឆ្លើយតប និងបញ្ហាប្រែប្រួលអា កាសធាតុ, ៥.កិច្ចការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

ដោយ ងូ សុមុនី