ករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងរាលដាលដល់ប្រទេសប៉ូឡូញ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


រដ្ឋាភិបាលប្រទេសប៉ូឡូញបានប្រកាសថា បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ម្នាក់ដែលជាករណីដំបូង នៅក្នុងប្រទេសអ៊ឺរ៉ុបកណ្តាលមួយនេះ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃ ទី ០៤ ខែមីនា ឆ្នាំ២០២០។
លោក លូកាស ហ្ស៊ូម៉ូស្គី (Lukasz Szumowski) រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ូឡូញបានបញ្ជាក់ថា ករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងនៅក្នុងប្រទេសគឺកើតឡើងលើបុរសម្នាក់ដែលទើបតែធ្វើដំណើរមកពីប្រទេសអាល្លឺម៉ង់។លោកបន្តថា ខណៈពេលនេះអ្នកជំងឺ COVID-19 ម្នាក់នោះត្រូវបានអនុញ្ញាតឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៃទីក្រុង ហ្សីឡូម៉ា ហ្គោរ៉ា( Zielona Gora) ដែលស្ថិតនៅខាងលិចប្រទេស ហើយស្ថានភាពសុខភាព អ្នកជំងឺរូបនេះនៅធម្មតានៅឡើយ៕
ប្រភព៖ភ្នាក់ងារសារព័ត៌មាន Reuters