លោក គោស៊ុំ ប៊ុនសឿត ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស សម្អាតបរិស្ថាននៅតាមដងផ្លូវ និងសួនសាធារណៈ នាឱកាសទិវាទីក្រុងស្អាតលើកទី០៨

AKP ព្រះវិហារ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ —

លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស សម្អាតបរិស្ថាននៅតាមដងផ្លូវ និងសួនសាធារណៈ នាឱកាសទិវាទីក្រុងស្អាត លើកទី០៨ ក្រោមប្រធានបទ៖ “ទីក្រុងស្អាត៖ ទីក្រុងដែលមានវីថីម្ហូបអាហារស្អាត” ដែលរៀបចំឡើងនៅបរិវេណរង្វង់មូលនាគព័ន្ធ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ