លោកត្រាំបាននិយាយទូរស័ព្ទជាមួយមេដឹកនាំក្រុមតាលីបង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.០៣.២០)

អាមេរិក៖ កាលពីថ្ងៃអង្គារនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយតាមទូរស័ព្ទជាមួយមេដឹកនាំក្រុមតាលីបង់​ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយពួកសកម្មប្រយុទ្ធទាំងនេះ។

មេដឹកនាំតាលីបង់បានជំរុញឱ្យលោកត្រាំចាត់វិធានការ​ដកកងទ័ពបរទេសចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរវាងអាមេរិកនិងតាលីបង់     កងកម្លាំងបរទេសនឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល ១៤ ខែដែលស្ថិតក្រោមការធានាសន្តិសុខរបស់តាលីបង់និងការសន្យារបស់ក្រុមបះបោរ   ថានឹងធ្វើកិច្ចចរចាជាមួយទីក្រុងកាប៊ុល។