ប្រទេសឥណ្ឌានិយាយថាសម្តីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់អំពីហឹង្សានៅទីក្រុងដេលីជាការនិយាយមិនត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៤.០៣.២០)

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះបានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹង​រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់   ដែលរិះគន់ប្រទេសឥណ្ឌាចំពោះអំពើហិង្សាដែលបានរៀបចំឡើងប្រឆាំងនឹងប្រជាជនម៉ូស្លីម។

សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងកិច្ចការខាងក្រៅបាននិយាយថារដ្ឋាភិបាលឥណ្ឌាមិនរំពឹងថានឹងមានយោបល់បែបនេះពីប្រទេសអ៊ីរ៉ង់នោះទេ ។

រដ្ឋាភិបាលឥណ្ឌាក៏បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់មកធ្វើការតវ៉ាប្រឆាំងនឹងការធ្វើអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ផងដែរ ។