ប្រេសិតចិនអំពាវនាវឱ្យបង្កើតបរិយាកាសល្អសម្រាប់កិច្ចពិភាក្សានយោបាយនៅអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៤.០៣.២០)

បរទេស៖ ប្រេសិតចិនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានអំពាវនាវឱ្យបង្កើតបរិយាកាសល្អ សម្រាប់ការចរចារនយោបាយនិងការផ្សះផ្សាជាតិនៅក្នុងប្រទេសអ៊ីរ៉ាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអន្តរជាតិស្តីពីប្រទេសអ៊ីរ៉ាក់នេះតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងថា  “ខណៈដែលដំណើរការនយោបាយផ្ទៃក្នុងនៅអ៊ីរ៉ាក់ស្ថិតក្នុងដំណាក់កាលសំខាន់       សហគមន៍អន្តរជាតិគួរតែគាំទ្រដល់ប្រទេសអ៊ីរ៉ាក់ក្នុងការគ្រប់គ្រងកិច្ចការផ្ទៃក្នុងរបស់ខ្លួនដោយឯករាជ្យ”។

លោកបាននិយាយថារាល់សកម្មភាពយោធាណាមួយនៅលើទឹកដីអ៊ីរ៉ាក់ត្រូវតែមានការយល់ព្រមពីរដ្ឋាភិបាលនៃប្រទេសនោះ    ដើម្បីចៀសវាងធ្វើឲ្យប្រទេសអ៊ីរ៉ាក់ក្លាយជាប្រទេសរងគ្រោះនៃភូមិសាស្ត្រនយោបាយ។