«សិល្បៈស្រុកយើង» របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ឱ្យសាធារណជនចូលទស្សនាដោយសេរី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — គម្រោង «សិល្បៈស្រុកយើង» ត្រូវបានបើកជាផ្លូវការ ដើម្បីស្វាគមន៍សាធារណជន ទាំងជាតិ និងអន្តរជាតិឱ្យចូលទស្សនាស្នាដៃសម្តែងរបស់ក្រុមសិល្បករខ្មែរដោយសេរី កាល ពីល្ងាចថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅរោងច្រកក្រុមហ៊ុនខ្មែរប៊ែវើរីជីស។

គម្រោង នេះត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុនខ្មែរប៊ែវើរីជីស​ ដើម្បីជំរុញឱ្យមហាជន ទាំងអស់ងាកមកចាប់អារម្មណ៍ ព្រមទាំងលើកកម្ពស់ការចូលរួមគាំទ្រសិល្បៈនិងការសម្តែង ផ្សេងៗរបស់ខ្មែរ។ «សិល្បៈស្រុកយើង» ប្រមូលផ្តុំក្រុមសិល្បករខ្មែរដែលនឹងសម្តែងសិល្បៈ ចម្រុះមានដូចជា ការសម្តែងរបាំប្រពៃណី ល្ខោនខោល ល្ខោនស្រមោលស្បែករបាំសហ សម័យ ការប្រគំតន្ត្រីនិពន្ធដោយខ្លួនឯង និងការដាក់បញ្ចាំងភាពយន្តនៅរៀងរាល់ថ្ងៃសៅរ៍ ចុងក្រោយនៃខែនីមួយៗ ដោយរាប់ចាប់ពីខែកុម្ភៈ នេះតទៅ រហូតដល់ខែធ្នូ ឆ្នាំ២០២០ នៅក្នុង សាលប្រជុំដ៏ធំរបស់ រោងចក្រខ្មែរប៊ែវើរីជីស។​​

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងវិលត្រឡប់មករោងចក្រ យើងម្តងទៀតដើម្បីទស្សនាសិល្បៈនានាដែលនឹងដាក់សម្តែងប្រចាំខែ ខ្ញុំក៏សង្ឃឹមថាអ្នកទាំង អស់គ្នានឹងជួយផ្សព្វផ្សាយបន្ថែមពីគម្រោងនេះទៅកាន់គ្រួសារ មិត្តភក្តិ និងជាពិសេស ភ្ញៀវបរទេស ឱ្យមកចូលរួមគាំទ្រ «សិល្បៈស្រុកយើង»។

គម្រោង «សិល្បៈស្រុកយើង» ត្រូវបានចូលរួមដោយក្រុមសិល្បករខ្មែរពីសាកលវិទ្យា ល័យភូមិន្ទវិចិត្រសិល្បៈ សមាគមសិល្បករគោកធ្លក Epic Arts យុវជនល្ខោនខោលកម្ពុជា Mascot Cambodia & Arts និង Smallworld Smallband ក្រុមតូច៕

ដោយ គង់ សិរីរ័ត្ន