គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ ការផ្លាស់ប្តូរឈ្មោះ ក្រសួងឧស្សាហកម្ម និងសេចក្តីព្រាងច្បាប់៥ផ្សេងទៀត មកពិនិត្យសិក្សា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២០ —

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ តាមសំណើរបស់រាជរដ្ឋាភិបាល ក្នុងនោះមានសេចក្តី ព្រាង​ច្បាប់ស្តីពី ការផ្លាស់ប្តូរឈ្មោះក្រសួងឧស្សាហកម្ម មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភានានា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ រដ្ឋសភា