លោកណេតាន់យ៉ាហ៊ូប្រកាសពីជ័យជំនះក្នុងការបោះឆ្នោតនៅប្រទេសអ៊ីស្រាអែល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៣.០៣.២០)

អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីបេនចាមីនណេតាន់យ៉ាហ៊ូបានប្រកាសពីជ័យជំនះនៅថ្ងៃអង្គារ នេះក្នុងការបោះឆ្នោតលើកទីបីរបស់អ៊ីស្រាអែលក្នុងរយៈពេលតិចជាងមួយឆ្នាំ។

ជ័យជម្នះសម្រាប់លោកណេតាន់យ៉ាហ៊ូដែលមានអាយុ ៧០ ឆ្នាំបន្ទាប់ពីមានការបោះឆ្នោតនៅក្នុងខែមេសានិងខែកញ្ញាដែលមិនបានទទួលលទ្ធផលល្អ   ​ជាសក្ខីភាពដ៏រឹងមាំបង្ហាញឲ្យឃើញពី​នយោបាយរបស់មេដឹកនាំដែលកាន់អំណាចយូរជាងគេរបស់អ៊ីស្រាអែល។

យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមានចំនួនជិត ៦,៥ លាននាក់ដោយបានទៅបោះឆ្នោត នៅទូទំាងប្រទេស។