មេដឹកនាំកូរ៉េខាងជើងបានចុះត្រួតពិនិត្យសមយុទ្ធបាញ់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី​ (០៣.០៣.២០)

កូរ៉េខាងជើង៖ តាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានឲ្យដឹង​នៅថ្ងៃអង្គារនេះថា   មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានចុះត្រួតពិនិត្យមើលសមយុទ្ធបាញ់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយបន្ទាប់ពីក្រុងព្យុងយ៉ាងបានគំរាមថា ប្រទេសកូរ៉េខាងជើងនឹងបង្ហាញអាវុធថ្មី ៗ  ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបាននិយាយថាលោកគីមបានដឹកនាំសមយុទ្ធនេះដោយផ្ទាល់កាលពីថ្ងៃច័ន្ទ។

លោកគីមបានប្រកាសកាលពីខែវិច្ឆិកា ឆ្នំា  ២០១៩   ថាទីក្រុងព្យុងយ៉ាងលែងចាត់ទុកប្រទេសខ្លួនថាកំពុងជាប់ការហាមឃាត់លើការសាកល្បងអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងឆ្លងទ្វីបទៀតហើយ។