អំពើហឹង្សានៅអាហ្វហ្គានីស្ថានអាចនឹងបន្តកើតមានទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនប៉ុស (០៣.០៣.២០)

អាហ្វហ្គានីស្ថាន៖ មេបញ្ជាការយោធាសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃច័ន្ទថាអំពើហឹង្សា​ទំនងជានឹងបន្តកើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន   ទោះបីជាមានកិច្ចព្រមព្រៀងថ្មីជាមួយក្រុមតាលីបង់ក៏ដោយ   ព្រោះភាពមិនប្រាកដប្រជាអំពីលក្ខខណ្ឌនៃការរៀបចំនេះបានគ្របដណ្តប់លើកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមការចរចានយោបាយនៅសប្តាហ៍ក្រោយនេះ   ។

នាយសេនាធិការចំរុះរបស់កងទ័ពអាមេរិកបានថ្លែងបកស្រាយពីរបាយការណ៍នៃការបំផ្ទុះគ្រាប់បែកនៅខេត្តភាគខាងកើតពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកនិងមេដឹកនាំតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការដកកងទ័ពអាមេរិកនិងកិច្ចចរចាសន្តិភាពក្នុងចំណោមគណបក្សនៅអាហ្វហ្គានីស្ថានដែលកំពុងប្រយុទ្ធគ្នា  ។

នៅថ្ងៃច័ន្ទនេះដែរពួកតាលីបង់បានប្រកាសថាខ្លួននៅតែបន្តប្រតិបត្តិការវាយលុកប្រឆាំងនឹងកងសន្តិសុខអាហ្វហ្គានីស្ថានដដែល ។