រដ្ឋការលោកត្រាំបញ្ជាឱ្យស្ថាប័នសារព័ត៌មានចិនចំនួនបួននៅសហរដ្ឋអាមេរិកកាត់បន្ថយបុគ្គលិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនប៉ូស (០៣.០៣.២០)

អាមេរិក៖ ក្នុងពេលដែលមានការកើនកម្តៅនៃសង្រ្គាម​ប្រព័ន្ធផ្សព្វផ្សាយរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន​   រដ្ឋការលោកត្រាំកាលពីថ្ងៃច័ន្ទបានបញ្ជាឱ្យស្ថាប័នសារព័ត៌មានចិនចំនួនបួនដែលកំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិកកាត់បន្ថយចំនួនបុគ្គលិកជាជនជាតិចិន​ចំនួន​ជាងមួយភាគបីនៃបុគ្គលិកសរុប។

សកម្មភាពនេះកើតឡើងបន្ទាប់ពីការសំរេចចិត្តរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ១៨ ខែកុម្ភៈដែលតម្រូវឱ្យអង្គភាពព័ត៌មានចិនចំនួន ៥ ត្រូវចុះបញ្ជីជាបេសកម្មបរទេសនិងផ្តល់ឈ្មោះបុគ្គិលិកទាំងអស់។

ប្រទេសចិនក៏បានឆ្លើយតបដោយបណ្តេញអ្នកយកព័ត៌មាន វលស្រ្ទីតហ្សួណល(Wall Street Journal) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងចំនួន ៣ នាក់ផងដែរ  ឲ្យចេញពីប្រទេសចិន ។