មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូ​លែ​ន ​នឹងពង្រីកដ​ល់​ទំ​ហំ​​​២.​០០០​ហិក​តា ដើម្បីទាក់​ទាញភ្ញៀវទេស​ចរ ​និង​ឈាន​ដល់​ការ​ធ្វើពា​ណិ​ជ្ជក​ម្ម​ផ្កា​កេស​រកូ​ល

AKP សៀមរាប ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ — លោក ស៊ុន គង់ ប្រ​ធា​ន​​ម​ន្ទី​រ​ប​រិ​ស្ថា​ន​ខេត្តសៀមរាបបានឱ្យដឹងថា មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរ​ក្សកេ​ស​រ​កូ​ល សុខ អាន ភ្នំគូ​លែ​ន ​​នឹ​ង​ព​ង្រី​កដ​ល់​ទំ​ហំ​​​២.​០០០​ហិក​តា ដើម្បីទាក់​ទាញភ្ញៀវទេស​ចរ​ និ​ង​​​ឈាន​​ដល់​ការ​ធ្វើពា​ណិ​​ជ្ជ​​ក​ម្ម​ផ្កា​កេស​រកូ​លប្រយោជន៍រួម​គ្នា ឱ្យចូលរួមអភិរក្សទូ​ទាំងប្រ​ទេ​ស​​​កម្ពុ​​ជា​។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីជាង១០ស្ថាប័ន ទៅកាន់មជ្ឈ មណ្ឌលស្រាវជ្រាវ និងអភិរ​ក្សកេ​ស​រ​កូ​ល សុខ អាន ភ្នំគូ​លែ​នកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកប្រ​ធា​ន​ម​ន្ទី​រ​ប​រិ​ស្ថា​ន​ខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា ​ក្នុង ដំណាក់កាលទី​២ ​ក្រ​សួ​ង​បរិ​ស្ថាន និងស្ថាប័នពាក់​ព័ន្ធនឹងបង្កើតហាងកាហ្វេ ហាងលក់ វត្ថុអនុ​ស្សា​​វ​រីយ៍ សួន​រុ​ក្ខជា​តិ​មួ​យទៀ​ត​​​ដែលមានទំហំ៣០x៣៥ម៉ែត្រការ៉េ ហើយដំណាក់កាលទី៣ នឹងធ្វើព្រំប្រទល់​កំ​ណ​ត់​តំ​ប​ន់​នៅ​​​ក្នុងសួនកេសរកូលនេះនូវក​ន្លែ​ង​កម្សាន្ត ​ក​ន្លែង​បណ្តុះ​ឬ​រក្សាពូជប្រ​ភេ​ទ​កេ​ស​រ​កូលព្រៃ​នា​នា​ ​កន្លែង​កម្សាន្តបោះតង់ ឬ​កន្លែងធ្វើកម្មវិធី ផ្សេងៗ។

លោកប្រ​ធា​ន​​ម​ន្ទី​រ​ប​រិ​ស្ថា​ន​ខេត្តសៀមរាបបានបញ្ជាក់ថា «យើងមិនត្រឹ​មតែ​សិក្សា​ស្រាវ​ជ្រាវ អភិ​រ​ក្ស​ ឬក៏ការពារប៉ុណ្ណឹងទេ គឺមានកន្លែងកម្សាន្តទៅថ្ងៃអនាគត ​កន្លែ​ង​នេះ​មា​ន​ទំ​ហំ​ប្រ​ហែ​លជា​២.​០០០ហិកតា យើងនឹងមានការរៀបចំ រចនាសម្ព័ន្ធ ទីតាំងឱ្យបា​នច្បា​ស់លា​ស់​នឹងអាច​ជា​ម​ជ្ឈ​មណ្ឌល កម្សាន្តទៅថ្ងៃអនាគតដែលចង់ឱ្យបង​ប្អូនប្រជាពលរដ្ឋយើងទូ​ទាំង​ប្រ​ទេសឬ ក៏​ក្រៅ​ប្រទេសដឹងថា ប្រទេសកម្ពុជាយើង មានទីតាំងមួយ​មាន​កេស​រ​កូល​ពិត​ប្រា​កដ…ថ្ងៃអនាគតយើងគ្រោងរៀបចំទាក់ទងទៅនឹង ការចែក​ចា​យ​ពូជកេសរកូល ដើម្បីឱ្យ​អាចធ្វើពាណិជ្ជកម្មខ្លះ សម្រាប់កេសរកូលយើងនេះ»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រ​សួ​ង​​បរិ​ស្ថា​នបានឱ្យដឹងបន្ថែមថា ពាក់ព័ន្ធ​គោ​ល​​បំណងនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិង​អ​ភិ​រ​ក្ស​កេសរកូល សុខ អាន ភ្នំគូ​លែន​ដោ​យ​ភ្ជាប់ជាមួយឈ្មោះសម្តេចវិបុលបញ្ញាភក្តី សុខ អាន នេះ គឺដើម្បីឧទ្ទិសការងារនេះ ទៅ​ដ​ល់​កិ​ច្ច​​កា​រ​ដែលសម្តេច​បានសម្រេចនៅក្នុងអំឡុងពេលដែលគាត់មានអាយុជីវិតបាន​​ប​ម្រើ​ការ​ងារ ហើយស្នាដៃរបស់គាត់ពាក់ព័ន្ធជាមួយនឹងខេត្តសៀមរាបនេះគឺមហាសាល ​ជា​ពិ​សេ​ស​គឺ​ការ​រៀ​ប​ចំ​នូវគណៈកម្មការអភិរក្សនិងអភិវឌ្ឍន៍នូវតំបន់​ឧទ្យានជាតិអង្គរ ដែលជាផ្នែ​កមួយដែ​ល​យើ​​ង​បានរម្លឹក ទោះបីជាសម្តេចបានស្លាប់បាត់បង់ជីវិតក៏ដោយ ក៏​ប៉ុ​ន្តែជាផ្នែកមួយ​នៃកា​ររ​ម្លឹ​ក​ទៅ​​ដ​​ល់​គុ​ណូបការៈរបស់សម្តេចនៅក្នុងការបម្រើជាតិ។

លើសពីនេះទៅទៀត ការបង្កើតមជ្ឈមណ្ឌលស្រា​វជ្រាវ​និង​អ​ភិ​រ​ក្ស​កេស​រកូ​ល​នេះ​គឺ​ ដើ​ម្បី​អភិរក្សប្រភេទពូជកេសរកូលដែ​លនៅក្នុងប្រទេសកម្ពុជារបស់យើងមា​ន​ប្រភេទកេសរកូ​ល​ព្រៃ​​​ប្រមាណជា​ង​៥​០​០​ប្រភេទ ហើយកេសរកូលដែលយើងកំពុងស្រាវជ្រាវគឺបានជាង​១៥​០ប្រ​ភេ​ទ​​ដែលបានយកមកពី​តាមខេត្តនានា ដូចជា ខេត្តមណ្ឌលគិរី ខេត្តកោះកុង ខេត្តកំពង់ធំ​ ខេត្តព្រះវិហារ និងខេត្តសៀមរាបផ្ទាល់ដែលប្រភេទខ្លះគឺជាប្រភេទជិតផុតពូជ។

ឯកឧត្តម រដ្ឋលេខាធិការ​ក្រ​សួ​ង​​បរិ​ស្ថា​នបានបញ្ជាក់ថា ប្រទេសកម្ពុជា​មានកេ​រ​តំ​ណែ​លជីវច​ម្រុះ​ច្រើ​ន ជាពិសេសផ្កា​កេស​រ​កូលដែលគេស្គាល់ជាទូទៅអរគីដេនេះ ​មួ​យ​ចំនួ​ន​ត្រូ​វ​បា​ន​គេ​​លួ​ច​ល​ក់​ទៅប្រទេសជិតខាងហើយបង្កាត់ពូជយកមកលក់ឱ្យយើងវិញ។ «​ដូច្នេះក​ម្ពុ​ជាចាំ​បា​​​​ច់ត្រូ​វបង្កើតមជ្ឈមណ្ឌលដើម្បី អភិរក្ស កត់ត្រានូវ ប្រភេទឈ្មោះ ផ្កាកេសរកូល ហើ​យ​ធ្វើ​កា​​រកំណត់សាវតារនៃ​ប្រ​ភេ​ទ​ផ្កា​ទាំ​ងអស់នេះដើម្បីជាមូលដ្ឋាន នៃកម្មសិទ្ធិយើង និ​យា​យ​ពា​ក់​ព័​ន្ធ​ជាមួយនឹងប្រភេទសេនេទិច ជាប្រភេទចេញមកពីប្រភេទណា ប្រភពណា អាណឹ​ងជា​កម្ម​សិ​ទ្ធិ​របស់យើងដែរ ចំ​ណុ​ច​មួ​យ​ទៀ​ត គឺផ្សារភ្ជាប់រវាងមនុស្សនិងធម្មជាតិ ហើយ​តំបន់​នេះជា​តំប​ន់មានសក្តានុពលភ្ញៀវទេស​ច​រមកច្រើន អញ្ចឹងការបង្កើតទីតាំងនៅកន្លែងនេះ ក៏ជាកិ​ច្ច​កា​រ​មួ​យក្នុងការផ្សព្វផ្សាយឱ្យសាធា​រ​ណ​ជនបានដឹងអំពីប្រភេទពូជ កេសរកូល យល់ដឹង​ពីជី​វៈ​ច​ម្រុះ​ ហើយចូលរួមក្នុងការអភិរក្ស និងការពារ ហើយឱ្យយល់ថា កេសរកូលឬ អរគី​ដេ​នេះ​ដែ​ល​យើ​ង​ព្យួរនៅតាមផ្ទះឬយើងឃើញ​នៅ​​តាមព្រៃឬគេល​ក់តាមតំបន់រ​មណីយ​ដ្ឋាន​ផ្សេងៗ​ជា​ពិ​សេ​​​ស​នៅតាមរមណីយដ្ឋានដែល​លក់នឹងគឺវាសុទ្ធសឹងចេញមកពីព្រៃកម្ពុជា»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រ​សួ​ង​​បរិ​ស្ថា​នសង្ឃឹមថា មជ្ឈមណ្ឌ​លនេះ​នឹង​ក្លា​យ​​ទៅ​ជាមជ្ឈមណ្ឌលមួយ នឹងផ្តល់នូវផលប្រយោជន៍ច្រើនឬហៅថា ពហុវិស័យ ហើ​យ​នៅ​ក្នុ​ង​នោះ ក៏ជាផ្នែកមួយដែលប្រជាជន ដែលគាត់មកទស្សនា  គាត់ស្រឡាញ់ផ្កា ​និងជាក​ន្លែ​ងប​ណ្តុះពូ​ជ​ដែលយើងអាចនឹងឈានទៅការលក់ ផ្កា​កេ​សរកូលចេ​ញពី​កន្លែ​ងនេះ​​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​នៅក្នុងកម្រិតណាមួយដើម្បីឱ្យគាត់ជួយអភិរក្ស ដោយមិនត្រឹមតែអភិរក្ស នៅតំបន់នេះ​គង់​វង្សទេ ប៉ុន្តែយើងចែកគ្នា អភិរក្សចូលរួម ជាមួយគ្នា នៅក្នុងការងារអភិរក្ស​៕

ដោយ គង់ សិរីរ័ត្ន