សម្តេចពិជ័យសេនា ទៀ បាញ់ និងលោក វ៉ាង វិនធាន អញ្ញើញជាអធិបតីពិធីប្រគល់ និងទទួលសម្ភារពីក្រសួង​ការពារជាតិ​នៃសាធារណរដ្ឋប្រជាមានិតចិន

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ —

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត ចិន​ប្រចាំកម្ពុជា អញ្ញើញជាអធិបតីពិធីប្រគល់ និងទទួលសម្ភារជូនក្រសួងការពារជាតិនៃ​សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជាមួយចំនួនទៀត ប្រគល់សម្ភារជាម៉ាស់ និងសម្ភារការពារទប់ស្កាត់វីរុស កូរ៉ូណាថ្មី ឬ Covid-19 ជូនក្រសួង​ការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅឯស្ថានទូតចិន រាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉