ការវាយប្រហារដោយដ្រោនរបស់កងទ័ពទួរគីបានសម្លាប់ទាហានរដ្ឋាភិបាលប្រទេសស៊ីរីអស់ ១៩ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ​​   (០២.០៣.២០)

ស៊ីរី៖ យ៉ាងតិចក៏មានទាហានរបស់រដ្ឋាភិបាលប្រទេសស៊ីរីចំនួន ១៩ នាក់បានស្លាប់ ក្នុងការវាយប្រហារដោយដ្រោនរបស់កងទ័ពប្រទេសទួគី កាលពីថ្ងៃអាទិត្យនេះ នៅក្នុងខេត្តអ៊ីដលីដ ស្ថិតនៅភាគពាយ័ព្យក្នុងប្រទេសស៊ីរី ។

តាមរបាយការណ៍របស់អង្គភាពតាមដានស្ថានការយោធាក្នុងប្រទេសស៊ីរី  បានឲ្យដឹងថា  ដ្រោនរបស់កងទ័ពប្រទេសទួគី បានវាយប្រហារទៅលើទីតំាងរបស់ទាហានរដ្ឋាភិបាលស៊ីរី ក្នុងខេត្តនោះ  ។

តាមរបាយការណ៍ដដែលនោះ បានឲ្យដឹងទៀតថា  ក្នុងរយៈពេល ៧ ម៉ោង កន្លងមកនេះ  មានទាហានរដ្ឋាភិបាលស៊ីរី និងក្រុមយុទ្ធជនគំាទ្ររដ្ឋាភិបាលស៊ីរី ចំនួន៩៣  នាក់ហើយដែលបានស្លាប់ក្នុងការវាយប្រហារដោយដ្រោន ដូចគ្នានេះ ។​