ប្រទេសបារំាងបិតសារមន្ទីល៉ូវ ដោយសារករណីឆ្លងជំងឺផ្លូវដង្ហើមបានកើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (០២.០៣.២០)

បារំាង៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសបានឲ្យដឹងថា  ប្រទេសបារំាងបានសបិតសារមន្ទីរល៉ូវ ​ដ៏ល្បីមិនឲ្យមានការចូលទស្សនាកាលពីថ្ងៃអាទិត្យនេះ  ដោយសារករណីនៃការឆ្លងជំងឺផ្លូវដង្ហើម មានការកើនចំនួននៅទូទំាងទ្វីបអ៊ឺរ៉ុប   ដោយករណីនៃការស្លាប់ដោយសារជំងឺនោះ មានជិត ៣០០០ នាក់ហើយ នៅទូទំាងពិភពលោក ។

មេរោគជំងឹនោះ បានកើតមានលើមនុស្សចំនួនជាង ៨៨.០០០  នាក់ហើយ  និងមាននៅជាង ៦០ ប្រទេស លើសកលលោក ។

ដោយឡែកក្នុងប្រទេសអ៊ីតាលី ដែលជាប្រទេសមួយនៅទ្វីបអ៊ឺរ៉ុប ដែលទទួលរងគ្រោះខ្លំាងជាងគេ     ចំនួននៃករណីកើតជំងឺនោះ បានកើនឡើងមួយជាពីរហើយ   ។​