អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសការបាញ់ផ្លោងចូលទៅក្នុងអាកាសយានដ្នានក្នុងទីក្រុងទ្រីប៉ូលី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ (០២.០៣.២០)

បរទេស៖ អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ  ហ្គុយទែររ៉េស កាលពីចុងសប្តាហ៍កន្លងមកនេះ បានថ្កោលទោសចំពោះការបាញ់ផ្លោងគ្មានគោលដៅប្រាកដប្រជា ចូលទៅលើតំបន់មួយចំនួនរបស់ទីក្រុងទ្រីប៉ូលី  របស់ប្រទេសលីប៊ី  ក្នុងនោះ មានទំាងអាកាសយានដ្ឋាន ព្រមទំាងតំបន់រស់នៅរបស់ពលរដ្ឋលីប៊ី  ផងដែរ​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ  ​លោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា  ប្រជាពលរដ្ឋជាជនស៊ីវិល  ត្រូវតែទទួលបានការការពារ គ្រប់ពេលវេលា ស្របតាមច្បាប់អន្តរជាតិ ។

លោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការបញ្ឈប់នូវភាពប្រទូស្តរាយដាក់គ្នា និងឲ្យមានការអនុវត្តតាមការសម្រេចថ្មី ៗ  នេះ  របស់ក្រុមប្រឹក្សាសន្តិសុខរបស់​អង្គការសហប្រជាជាតិ  ។​