សម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ពីវឌ្ឍនភាពនៃការរីកចម្រើនរបស់សាកលវិទ្យាល័អាស៊ី អឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានស​ម្ដែ​ង​នូវ​កា​រកោតសរសើរចំពោះការរីកចម្រើនរបស់សាកលវិទ្យា ល័អាស៊ី អឺរុប ដែលបានខិតខំប​ណ្ដុះ​​បណ្ដាលនិស្សិត និងធ្វើទំនើបកម្មសាកលវិទ្យាល័យបាន សមស្របតាម​ការវិវឌ្ឍរីចម្រើន​រប​ស់​ពិភពលោក និងបានផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ត្រូវខិតខំ ប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បី​រួម​ចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ដែរថា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១.៥៨៩នាក់ ក្នុងនោះមាន​នា​រី​ចំនួន ៦១៦​នា​ក់​ ដែលបានបញ្ចប់ការសិក្សានាពេលកន្លងមក បានទទួលសញ្ញាបត្របញ្ចប់​ការ​សិក្សាពី​សម្ដេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុ​ជា នាព្រឹក​ថ្ងៃ​ច​ន្ទ​​ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ នៅវិទ្យា​ស្ថា​នជាតិអប់រំ។

យោងតាមរបាយ៍ការណ៍បានឱ្យដឹងថា សាកលវិ​ទ្យា​​ល័យ​អាស៊ីអឺរ៉ុប គឺជាគ្រឹះស្ថានអប់រំ​ឯក​ជនថ្នាក់ឧត្តមសិក្សាមួយ ដែលបានចូលរួមយ៉ាងសកម្ម​លើ​ការ​បង្កើតនូវធនធានមនុស្ស​ស​ម្រា​ប់អភិវឌ្ឍន៍សង្គមជាតិ។ សាកលវិទ្យា​ល័យអាស៊ីអឺរ៉ុប ជា​សា​ក​លវិទ្យាល័យមួយ ដែល​ស​ម្ដេ​​ច​តេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់នូវការលើកទឹក​ចិត្ត​​ជាបន្តបន្ទាប់ ហើយបានជួយ​ឧប​ត្ថម្ភគាំទ្រយ៉ាងសកម្មទាំងស្មារតី សម្ភារៈ និងថវិកា ដូចជា បានឧបត្ថម្ភដល់​សាកល​​វិទ្យា​ល័​យ​នេះ រួមមាន៖ អង្ករចំនួន ២តោន និងថវិកា ៥លានរៀល​ជា​រៀ​ង​រាល់ខែ។ សាកលវិទ្យាល័យ​អា​​ស៊ីអឺរ៉ុប បានកើតចេញពីការបណ្តុះបណ្តាលថ្នាក់វិជ្ជាជីវៈ​កម្រិ​តវិញ្ញាបនបត្រ តាមរយៈអង្គ​ការ​អាស៊ីអឺរ៉ុប នៅឆ្នាំ២០០២។ ដោយទទួលបានការគាំទ្រ​យ៉ា​ង​​មុតមាំពីរាជរដ្ឋាភិបាល និង​ការ​ជឿ​ទុកចិត្តពីសំណាក់អ្នកសិក្សា សាលាបានវិវឌ្ឍន៍ខ្លួនជា​លំ​ដាប់​រហូតឈានទៅ​បង្កើតជា​សា​ក​​លវិទ្យាល័យ។ គិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់​ឆ្នាំ​សិ​ក្សា២០១៧-២០១៨ សិស្ស​ថ្នា​ក់​វិជ្ជា​ជីវៈ និងនិស្សិតដែលបានបញ្ចប់ការសិក្សា មានចំនួនសរុ​ប ៥៦.២០៨នាក់ (នារី ២៣.១៥​៧​នាក់ )។ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាមាន​ចំនួ​ន​សរុប១២.២១៩នាក់ (នារី៥.៩​៩​​៥ នាក់)។ មាននិស្សិតជនជាតិបរទេសចំនួន ២៤នាក់ ( នារី ១២នាក់) ក្នុងនោះមាន ដូចជា ជ​ន​​ជាតិអាម៉េរិក ០១នាក់  ចិន ២នាក់ ចិនតៃវ៉ាន់ ១នាក់ កូរ៉េ ៥​នាក់ ថៃ ០២នាក់ ឡាវ ១២​នា​ក់​ ​និង នីហ្សេរីយ៉ា ១នាក់។

របាយការណ៍របស់សាកលវិ​​ទ្យា​​ល័​យ​បានឱ្យដឹងទៀតថា និស្សិត​ដែ​លបញ្ចប់ការសិក្សា ភាគច្រើនសុទ្ធតែបានទទួល​ការងា​រ​​​ធ្វើ​។​ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់​​ខ្ពស់ និងបណ្ឌិត មាន ការងារធ្វើ ១០០ភាគរយ ថ្នាក់បរិ​ញ្ញា​បត្រ​ ៨៩ភាគរយ និងបរិញ្ញាត្ររង ៧​៣​​ភាគរយ។ ក្នុង ស្មារតីបង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត និង បុ​ព្វ​ហេ​តុ​នៃការកសាង និង អភិវឌ្ឍន៍​ធន​ធានមនុស្ស សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចូលរួមចំ​ណែ​ក​​យ៉ាងសកម្មជា​មួយរា​ជរដ្ឋា​ភិ​បាល ដើម្បី លើកកម្ពស់ប្រសិទ្ធភាព នៃការបណ្តុះបណ្តាល​ធន​ធា​ន​បញ្ញាជន ក្នុងបរិបទ​នៃ​​សង្គ​មពុទ្ធិ។ សាកលវិទ្យាល័យ បានអនុវត្តន៍តាមផែនការ​យុទ្ធ​សា​ស្រ្ត​របស់ខ្លួន ក្នុងគោលដៅ​ចូ​ល​​រួមអនុវត្ត ន៍តាមគោលនយោបាយ និងផែនការជាយុទ្ធ​សា​ស្រ្ត​វិ​ស័​​យអប់រំ ​របស់រាជរដ្ឋាភិបា​ល​​​ក្នុងយុគ សម័យទំនើប នៃសកលភាវូបនីយកម្ម ដើម្បីឆ្លើយតប​ទៅ​​តាមតម្រូវការជាក់ស្តែង​រប​ស់ សង្គម ជាតិ និងនិន្នាការរីកចម្រើនរបស់តំបន់ និងពិភពលោក​៕

​ដោយ ជឹម ណារី