សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ​អនាម័យ ​សុខភាពដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពា​វ​នាវ​ឱ្យប្រ​ជាពលរដ្ឋចូលរួមថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាព​ក្នុងក្រុម​គ្រួ​សារឱ្យបានល្អ ដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ។ ដេច​តេជោសរសេរថា ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ ១៩ (កូរ៉ូណា) កំពុងកើតមាននៅ​  តា​ម​​​បណ្តាប្រទេសមួយចំនួន សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារ​អនាម័យសុខ  ​ភា​ព​ផ្ទា​ល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារឱ្យបានល្អ។ សម្ដេចតេជោក៏បានណែនាំ​ដល់បងប្អូនប្រជាពលរដ្ឋ សូមឧស្សាហ៍ដុសលាង​សម្អាត​មុ​ខ​​មាត់ ដៃជើង ខ្លួនប្រាណជាមួយ​សាប៊ូ ឬសារធាតុសម្លាប់មេរោគ ដើម្បីទប់ស្កាត់​ការឆ្លងរោគផ្សេ​ង​ៗ​។ ពិតណាស់ គឺការពារ​ប្រសើរជាងការព្យាបាល។ សម្ដេចតេជោបានបន្តថា  ចំពោះ​ប្រទេ​ស​កម្ពុជាយើងមកទល់​ពេល​នេះគឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ ទន្ទឹមនឹងនេះដែរ ដើម្បីសុខ​ភា​ព​​ល្អ សូមបងប្អូនប្រជា​ពលរដ្ឋ និងក្មួយៗយុវជនចូលរួមហាត់កីឡា និង​ទទួលទានទឹកឱ្យបាន​ច្រើ​ន។ សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕

ដោយ ជឹម ណារី