គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញជាអធិបតីមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការ និងសហព័ន្ធជាតិ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ យឹម សុវឌ្ឍនា